|
ស្ត្រីជាប្រពន្ធអង្គុយស្តាប់ចាបយំលើមែកឈើ ឮពីរោះត្រចៀកពេកក៏សួរប្តី៖ -បងស្តាប់មើល, ចាបនោះសំឡេងស្រួយ ច្រៀងពីរោះមែនទែន ។ វាជាចាបសោះ ហេតុម៉េចច្រៀង ពីរោះម៉្លេះ? -វាត្រូវតែច្រៀងពីរោះអ៊ីចឹងហើយ ព្រោះក្នុងចិត្តវាគ្មានជាប់ជំពាក់អ្វីដូចបង។ -ជាប់ជំពាក់យ៉ាងម៉េច? -វាគ្មានប្រពន្ធ គ្មានជំពាក់បំណុលគេ គ្មានខ្វល់រឿងអត់ការងារធ្វើ អត់ដែលតឹងទ្រូងដោយសារ ប្រពន្ធរំអុកទារខោអាវម៉ូដទាន់សម័យ…ដូច្នេះវាត្រូវតែច្រៀងពីរោះអញ្ចឹងហើយ ។ ស្មើភាពក្នុងលំហអាកាស យានចម្លងឌីស្កូវើរី ចេញពីស្ថានីយអវកាសអន្តរជាតិអាល់ហ្វា កំពុងធ្វើដំណើរត្រឡប់មកផែនដីវិញ។ ក្នុងចំណោមអ្នកអវកាស ក្នុងយានចម្លងឌីស្កូវើរី មានម្នាក់ស្បែកខ្មៅ ។ យានកំពុងធ្វើដំណើរសុខៗ ស្រាប់តែតួយានផ្នែកខាងក្រៅធ្លុះមួយប្រហោង ។ ក្រោយពេលពិភាក្សាគ្នា និងពិនិត្យម៉ត់ចត់ឃើញ ថាទាល់តែមានម្នាក់លះបង់ជីវិតចេញទៅក្រៅធ្វើការជួសជុល បើមិនដូច្នេះទេយានទាំងមូលនឹងផ្ទុះ ឆេះខ្ទេចខ្ទី ។ ភ្លាមនោះប្រធានក្រុមបើកការប្រជុំ ហើយប្រកាស៖ -មិត្តទាំងឡាយ! ក្នុងចំណោមពួកយើង ត្រូវមានម្នាក់លះបង់ជីវិតដើម្បីសង្គ្រោះយានទាំងមូល ។ ក្នុងនាមជាប្រធាន, ខ្ញុំមិនអាចតម្រូវដោយចិត្តឯងថា អ្នកណាត្រូវធ្វើកិច្ចការនេះទេ ។ ប៉ុន្តែខ្ញុំមានវិធីមួយ គឺត្រួតពិនិត្យសមត្ថភាពយល់ដឹងអ្នកណាឆ្លើយមិនរួច គឺ អ្នកនោះមានកិត្តិយស បានស្លាប់ដើម្បីបុព្វហេតុស្រាវជ្រាវអវកាស ។ បន្ទាប់មកគាត់ចាប់ផ្តើមសួរអ្នកអវកាសៈ -អាវុធដែលជនជាតិអាមេរិកប្រើប្រាស់វាយប្រហារទីក្រុងមួយរបស់ជប៉ុនកាលពីថ្ងៃ ទី៦ សីហា ឆ្នាំ១៩៤៥ មានឈ្មោះថាអាវុធអី ? -បាទ!…បាទ! គ្រាប់បែកបរមាណូ! -ត្រឹមត្រូវ! អាវុធនោះគឺគ្រាប់បែក បរមាណូ ។ រួចគាត់បែរសួរអ្នកអវកាសទីពីរៈ -ចុះទីក្រុងដែលត្រូវទម្លាក់គ្រាប់បែកបរមាណូនោះឈ្មោះអី? -បាទ! ឈ្មោះទីក្រុងហ៉ីរ៉ូស៊ីម៉ា! -ត្រឹមត្រូវ! បន្ទាប់មកគាត់ងាកយឺតៗទៅខាងអ្នកអវកាសស្បែកខ្មៅៈ -ឥឡូវដល់វេនលោកម្តង ។ សូមលោករៀបរាប់ពីឈ្មោះ និងមុខរបររបស់អ្នករងគ្រោះទាំងអស់ពេល ត្រូវទម្លាក់គ្រាប់បែកបរមាណូនោះ? |
|
ម៉ោង៨កន្លះព្រឹកប្រពន្ធទូរស័ព្ទទៅប្តីកំពុងធ្វើការនៅក្រសួង៖ -ម៉ូតូធាក់មិនឆេះសោះ បងមកផ្ទះជួសជុលឱ្យខ្ញុំបន្តិចបានទេ ? ប្តីក្តៅឆេវ៖ -អូនឯងគិតថាបងជាអ្នកណា ? បងមិនមែនជាងជួសជុលម៉ូតូទេ ។ មួយសន្ទុះប្រពន្ធទូរស័ព្ទទៅទៀត៖ -បងត្រឡប់មកផ្ទះមួយភ្លែតបានទេ ? វីដេអូផ្ទះយើងខូចហើយ ។ -អូនឯងគិតថា បងជាអ្នកណា ? បងមិនមែនជាងជួសជុលវីដេអូទេ ។ ថ្ងៃត្រង់ប្រពន្ធទូរស័ព្ទជាលើកទី៣ ម្តងនេះនាងរអ៊ូរទាំពីទ្វារបើកមិនបាន។ ទ្រាំលែងរួចប្តីស្រែកដូច គំហកៈ -អូនឯងគិតថា បងជាអ្នកណា ? បងមិនមែនជាងឈើទេ ។ លុះល្ងាចឡើងប្តីត្រឡប់ពីធ្វើការវិញ ប្រពន្ធប្រាប់ថា បុរសម្នាក់នៅផ្ទះជិតខាងជួយជួសជុលឱ្យទាំង អស់ គេធ្វើឱ្យម៉ូតូឆេះល្អឡើងវិញ វីដេអូក៏ប្រើការបានដូចដើម ឯទ្វារក៏បើកបិទបានស្រួល លែង ពិបាកទៀត។ -ជួសជុលរបស់ទាំងនោះរួច គេយកថ្លៃឈ្នួលប៉ុន្មាន ? -គាត់អត់យកថ្លៃឈ្នួលទេ តែគាត់ដាក់លក្ខខណ្ឌពីរ គឺធ្វើម្ហូបឱ្យគាត់ក្លែមមួយពេល ឬឡើងគ្រែជាមួយ គាត់ម្តង ។ -ចុះអូនធ្វើម្ហូបអីឱ្យគាត់ក្លែមស្រា ? -ស្អី? បងស្មានថាខ្ញុំជាអ្នកណា ? ខ្ញុំមិនមែនចុងភៅទេ ។ -អ៊ីចឹងអូន… -អើ, ត្រូវតែអ៊ីចឹង។ គាត់សកម្មជាងបងឯងឆ្ងាយណាស់, ជួយជួសជុលបីមុខ សុំតែម្តងប៉ុណ្ណោះ។ |
|
ភ្នាក់ងារប៉ូលិសពីររូបពេលល្បាតតាមផ្លូវ ឃើញរថយន្តតូចមួយគ្រឿងចតខុសគោលការណ៍ កំណត់ តែត្រង់ផ្លិតកៀសទឹកភ្លៀងរបស់រថយន្តនោះមានក្រដាសមួយសន្លឹក សរសេរអក្សរ ច្បាស់ៗ “សុំទោស! រថយន្តខូច កំពុងតាមហៅមិត្តភក្តិមកជួយរុញ” ។ បីម៉ោងក្រោយ ប៉ូលិសទាំងពីររូបឃើញរថយន្តនៅចតផ្លូវនោះទៀត តែរំកិលទៅមុខប្រហែល១០០ម៉ែត្រ។ ម្តងនេះក្រដាសត្រង់ផ្លិតកៀសទឹកភ្លៀងសរសេរថា “សុំទោស ! រថយន្តរុញរួចហើយ តែវា មិនព្រមឆេះសោះ កំពុងតាមរកជាងមកជួសជុល” ។ ល្ងាចឡើង ប៉ូលិសទាំងពីររូបត្រឡប់ មកវិញ ឃើញរថយន្តនៅចតកន្លែងដដែល តែក្រដាសភ្ជាប់ត្រង់ផ្លិតកៀសទឹកភ្លៀងសរសេរ ថា “រថយន្ត ត្រូវការលក់តម្លៃសមរម្យ” ។ |

