សូមស្វាគមន៍ប្រិយមិត្តទាំងអស់ដែលចូលមកទស្សនាប្លកខ្ញុំ
ខ្មែររុងរឿង

Welcome to my Blog

Google
 
-:-ព័ត៌មានថ្មីៗ-:-May 14, 2008 10:59 am

ចិញ្ចឹមត្រីក្នុងបឹងតាម៉ុក បឹងប្រវត្តិសាស្ត្រលើទីតាំងចុងក្រោយរបស់តាម៉ុក "ខ្មែរក្រហម" កំពុងត្រូវបំផ្លាញ

ខេត្តឧត្តរមានជ័យ៖ បឹងតាម៉ុកជាបឹងប្រវត្តិសាស្ត្រទាក់ទិនទៅនឹងទីតាំងចុងក្រោយនៃរបបខ្មែរ ក្រហមនៅ

អន្លង់វែងដែលគួរតែត្រូវអភិរក្ស ប៉ុន្តែផ្ទុយទៅវិញកំពុងរងការបំផ្លិចបំផ្លាញខណៈដែលក្រុម ឈ្មួញបានបង្កើត

ជាទីតាំងចិញ្ចឹមត្រីដំរីក្នុងផ្ទៃបឹងនោះ បណ្តាលឱ្យមានការប៉ះពាល់ដល់បរិស្ថាន និង បង្កជា បទល្មើសខុស

ច្បាប់ដោយការយកដាយ និងស្បៃមុងដាក់ពាសពេញផ្ទៃបឹងដើម្បីចាប់កូនត្រីកិនធ្វើជាចំណី ត្រីធំក្នុងមួយថ្ងៃៗ

អស់រាប់ម៉ឺនក្បាល ។ បឹងនេះស្ថិតនៅក្នុងភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់ វែង។

ប្រជាពលរដ្ឋរស់នៅក្បែរបឹងបានឱ្យកោះសន្តិភាពដឹងថា ក្រុមឈ្មួញបានយកបែចិញ្ចឹមត្រីដំរីទៅដាក់ក្នុងបឹង

នោះអស់រយៈពេល២ទៅ៣ឆ្នាំមកហើយ និងបានប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់មានដាយ និង

ស្បៃ មុងបំផ្លិចបំផ្លាញកូនត្រីតូចៗដោយការត្រងចាប់យកទៅធ្វើជាចំណីត្រីធំ ។ សកម្មភាពនេះពុំទាន់ឃើញ អាជ្ញាធរឬសមត្ថកិច្ចជំនាញណាចាត់វិធានការអ្វីមួយទៅលើក្រុមឈ្មួញនៅឡើយទេ ។ ក្រុមប្រជាពលរដ្ឋ

បានបន្តថា ឥឡូវនេះគឺពួកគាត់កំពុងតែមានការព្រួយបារម្ភចំពោះទង្វើក្រុមឈ្មួញដែលកំពុងតែ បំផ្លិច

បំផ្លាញកូនត្រីនៅក្នុងបឹងប្រវត្តិសាស្ត្រនេះ ហើយនៅពេលអនាគតដ៏ខ្លីនេះ ត្រីគ្រប់ប្រភេទនឹងត្រូវវិនាស

ហិនហោចអស់ជាពុំខាន បើពុំមានការទប់ស្កាត់ទាន់ពេលវេលានោះទេ ។ ប្រជាពលរដ្ឋបញ្ជាក់ថា ពួកគាត់

ដែលរស់នៅក្នុងស្រុកអន្លង់វែងនេះ តែងតែនាំគ្នាធ្វើនេសាទនៅលើផ្ទៃបឹងតាម៉ុកនេះ ជារៀងរាល់ឆ្នាំ ដូចជា

រាយមង រាយសន្ទូច បង់សំណាញ់ជាដើមគ្រាន់តែយកមកដោះស្រាយជីវភាពប្រចាំថ្ងៃ។

ទាក់ទិនទៅនឹងប្រតិកម្មពីសំណាក់ប្រជាពលរដ្ឋដែលក្រុមឈ្មួញប្រព្រឹត្តការនេសាទខុសច្បាប់នេះ

កោះ សន្តិភាពបានព្យាយាមទាក់ទងទៅលោកអ៊ុន ចាន់ធី នាយខណ្ឌរដ្ឋបាលជលផលប្រចាំខេត្តឧត្តរមាន

ជ័យ តាមរយៈទូរស័ព្ទកាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី១៣ ឧសភា ឆ្នាំ២០០៨ ដោយលោក

បានបំភ្លឺថា ពុំមានការអនុញ្ញាតឱ្យឈ្មួញទាំងនោះធ្វើអាជីវកម្មចិញ្ចឹមត្រីនៅក្នុងផ្ទៃបឹងនោះទេ តែលោក

បានដឹងថា ឈ្មួញទាំងនោះអាចទាក់ទងទៅការិយាល័យកសិកម្មស្រុកដើម្បីធ្វើអាជីវកម្មចិញ្ចឹមត្រី ។

លោកជិន សាវង្ស អភិបាលរងស្រុកអន្លង់វែងបានឱ្យកោះសន្តិភាពដឹងដែរថា អាជ្ញាធរស្រុកបានអនុញ្ញាត

ឱ្យឈ្មួញចិញ្ចឹមត្រី តែមិនអនុញ្ញាតឱ្យចិញ្ចឹមត្រីនៅក្នុងផ្ទៃបឹងប្រវត្តិសាស្ត្រនោះទេ គឺឱ្យទៅចិញ្ចឹម នៅទំនប់ថ្មី

ដែលនៅដាច់ស្រយាលពីទីប្រជុំជនចំងាយ៣០គីឡូម៉ែត្រ ហើយមិនអនុញ្ញាតឱ្យប្រើ ប្រាស់ឧបករណ៍ខុស

ច្បាប់យកដាយនិងស្បៃមុង ដើម្បីដួសយកកូនត្រីក្នុងបឹងនោះធ្វើជាចំណីអាហារត្រីធំ នោះឡើយ។ ករណីនេះ

ត្រូវបានអាជ្ញាធរឱ្យដឹងថា នឹងចាត់វិធានការនៅថ្ងៃខាងមុខនេះ ។

-:-ព័ត៌មានថ្មីៗ-:-April 20, 2008 12:41 am

PHNOM PENH, Cambodia (AP) — An attacker hurled a hand grenade into a crowd of people dancing at a Buddhist temple to celebrate Cambodia’s traditional New Year, killing one villager and wounding 25 others, police said Thursday.

The attack, which killed a 21-year-old man, occurred Wednesday evening about 30 miles north of Siem Reap in western Cambodia, said Ou Em, the provincial police chief.

Many villagers had gathered at the temple for dancing to mark the last day of the traditional New Year holiday, police said.

"First, I thought it was a firecracker that exploded until I saw people with blood on them," said Bou Nimol, a 17-year-old girl who witnessed the attack. "I just ran straight home after that."

Police said they were investigating the attack but had no immediate suspects.

Siem Reap, about 140 miles northwest of the capital, Phnom Penh, is the site of the famed Angkor temples.

-:-ព័ត៌មានថ្មីៗ-:-April 4, 2008 4:27 am

ម្ចាស់អធិបតេយ្យលើប្រាសាទព្រះវិហារនៅតែជួបការលំបាក

ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋខ្មែររស់នៅលើភ្នំប្រាសាទព្រះវិហារ បានត្អូញត្អែរអំពីការលំបាករស់នៅ

នាពេលបច្ចុប្បន្នរបស់ពួកគាត់ទាំងការរកស៊ីហូបចុកប្រចាំថ្ងៃ និងកង្វះទឹកប្រើប្រាស់នារដូវក្តៅ ។

ពួកគាត់ បានមករស់នៅលើភ្នំប្រាសាទព្រះវិហារតាំងពីឆ្នាំ២០០០ គឺបន្ទាប់ពីកំលាំងខ្មែរក្រហមចុង

ក្រោយ បានទំលាក់អាវុធ និងធ្វើសមាហរណកម្មមកក្នុងសង្គមជាតិ ។     នៅក្នុងសម័យសង្គ្រាម

ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងព្រៃតាមមេដឹកនាំរបស់ខ្លួន ធ្លាប់បានក្រាញននៀល រស់នៅ

លើភ្នំប្រាសាទព្រះវិហារ ដោយពុំបានគិតដល់ថានឹងមានការជួបជុំគ្នារវាងខ្មែរនិងខ្មែរដូចសព្វ

ថ្ងៃនេះ ទេ។ ម៉្យាងទៀតនៅក្នុងដំណាក់កាលនោះថៃមានតែជួយឧបត្ថម្ភ ពីក្រោយខ្នងតែ

បច្ចុប្បន្ននៅច្រកប្រាសាទ ព្រះវិហារដែលជាច្រកទ្វារព្រំដែន ភាគីថៃបង្កនូវបញ្ហាជាច្រើនដែល

ធ្វើឱ្យ ប្រជាពលរដ្ឋខ្មែរដែលរស់នៅ តំបន់នោះជួបការលំបាកក្នុងការរស់នៅក៏ដូចជាការរកស៊ី

ប្រចាំថ្ងៃជាដើម។     ប្រជាពលរដ្ឋបាននិយាយថា  ការនាំចូលនូវស្បៀងអាហារជាគ្រឿងឧបភោគ

បរិភោគ ដូចជាអង្ករ កាលពីមុនចូលទៅទិញនៅផ្សារថៃ  អាចទិញបានក្នុងម្នាក់៥០គីឡូក្រាម

ហើយអាចរែកចូលមកដីខ្មែរបាន តែសព្វថ្ងៃនេះថៃកំរិតក្នុងម្នាក់ឱ្យ ទិញបានត្រឹមតែ៥គីឡូក្រាមប៉ុណ្ណោះ

និងឱ្យយួរចូលដីខ្មែរ ឯម្ហូបអាហារផ្សេងៗក៏ដូចគ្នាដែរ គឺមិនឱ្យហួសពី មួយយួរឡើយ ។ 

 ក្រុមយុវជនជាច្រើនដែលធ្លាប់មានមុខរបរថតរូបអនុស្សាវរីយ៍ជូនភ្ញៀវ   នៅលើប្រាសាទ

ព្រះវិហារ បានត្អូញថា   បច្ចុប្បន្នពួកគេទាំងអស់គ្នាមិនថាតែអ្នកថតរូបអនុស្សាវរីយ៍ប៉ុណ្ណោះទេ 

 និយាយរួមពលរដ្ឋខ្មែរ   ដែលរកស៊ីនៅលើប្រាសាទព្រះវិហារសព្វថ្ងៃនេះស្ទើរតែដាច់បាយទៅហើយ

ព្រោះភ្ញៀវទេសចរភាគច្រើន ចូលពីដីថៃទាំងជនជាតិថៃ ទាំងជនជាតិអឺរ៉ុប ។ មានការកត់សំគាល់ថា

កាលពីប៉ុន្មានឆ្នាំ  មុនពេល មិនទាន់ ឮល្បីថាប្រាសាទព្រះវិហារនឹងដាក់ចូលទៅក្នុងបេតិភណ្ឌពិភពលោក

 ភ្ញៀវថៃទាំងអស់នៅពេលចូលមក   ទស្សនាប្រាសាទតែងតែស្នាក់នៅរយៈពេល៤ទៅ៥ម៉ោងឬ៦ម៉ោង

  ហើយមានការហូបចុក ទិញវត្ថុ អនុស្សាវរីយ៍ ថតរូប និងទិញឱសថបុរាណគ្រប់ប្រភេទយកចូល

ទៅប្រទេសពួកគេវិញ ប៉ុន្តែសព្វថ្ងៃ សូម្បីតែទឹកបរិសុទ្ធក៏គេចាំបាច់ត្រូវតែទិញពីប្រទេសគេដែរ ។

 កុមារខ្មែរមានអាយុពី១៤-១៥ឆ្នាំដែលទៅរស់នៅតាមឪពុកម្តាយនៅលើប្រាសាទរាប់សិបនាក់

ពុំបានចូល សាលារៀនទេ ហើយបច្ចុប្បន្នក្មេងទាំងអស់នេះមានមុខរបរលក់រូបភាពអនុស្សាវរីយ៍ឱ្យ

ភ្ញៀវទេសចរ។ ពួកគេបានរៀបរាប់ថា សព្វថ្ងៃពួកគេទាំងអស់គ្នាមានការលំបាករកស៊ីចិញ្ចឹមក្រពះខ្លាំងណាស់ ។

កាលពី ឆ្នាំមុនពួកគេអាចរកបានពី១០០ទៅ១៥០បាតក្នុង១ថ្ងៃ តែឥឡូវនេះថ្ងៃខ្លះសូម្បីតែ១បាត ក៏រក

ពុំបានផង ព្រោះពួកថៃឈប់ទិញរបស់របរលើដីខ្មែរទាំងស្រុង    ឯនៅមានទិញខ្លះតែពួកជនជាតិអឺរ៉ុបប៉ុណ្ណោះ។

ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលរស់នៅរកស៊ីលើភ្នំប្រាសាទព្រះវិហារ    សំណូមពរទៅរដ្ឋាភិបាលសូមជួយ

ស្ថាបនាផ្លូវទៅកាន់ភ្នំប្រាសាទព្រះវិហារឱ្យបានឆាប់ផង ប្រយោជន៍ដើម្បីឱ្យពួកគាត់នាំទំនិញចូលពីខាងដី

 ខ្មែរបាន។   ម៉្យាងវិញទៀត ដើម្បីឱ្យភ្ញៀវទេសចរបរទេសទាំងអស់ចូលពីខាងដីខ្មែរយើងវិញ ទើបពួកគាត់  

   មានលទ្ធភាពរស់នៅរកស៊ីបានស្រួល   ដែលបច្ចុប្បន្នអ្វីៗរស់ដោយខ្ចីដង្ហើមថៃដកទាំងស្រុង   មិនខុសពី   

គេឱ្យ   រស់យើងរស់ បើគេឱ្យស្លាប់យើងនឹងស្លាប់ ។​​  ទោះបីជាយ៉ាងណានេះមិនមែនជាការបរិហារណា

មួយដោយ ភាពអមិត្តទៅលើភាគីថៃនោះទេ    តែវាជាការសារទុក្ខពីជីវភាពពិតៗរបស់ប្រជាពលរដ្ឋខ្មែរ

ដែលកំពុង   រស់នៅលើភ្នំប្រាសាទព្រះវិហារ សំដៅសុំដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា

ជួយធ្វើឱ្យមានការផ្លាស់ប្តូរ ជាវិជ្ជមាននៅក្នុងតំបន់ប្រាសាទព្រះវិហារជារមណីយដ្ឋានសក្ការៈនេះផង ។

“ថយក្រោយ​”»ទៅមុខ

សូមអរគុណប្រិយមិត្តទាំងអស់ដែលបានចូលមកទស្សនាប្លកខ្ញុំ...ហើយប្រិយមិត្តអាចបញ្ចេញមតិយោបល់ផ្សេង ៗ អំពីប្លកនេះថាប្រិយមិត្តចង់ឱ្យរូបខ្ញុំធ្វើអី្វខ្លះ...ប្រសិនបើប្រិយមិត្តចង់ទាក់ទងខ្ញុំសូមអញ្ជើញ​»»ផ្ញើអ៊ីម៉ែលមកខ្ញុំ...។