ស្ត្រីជាប្រពន្ធអង្គុយស្តាប់ចាបយំលើមែកឈើ ឮពីរោះត្រចៀកពេកក៏សួរប្តី៖

-បងស្តាប់មើល, ចាបនោះសំឡេងស្រួយ ច្រៀងពីរោះមែនទែន ។ វាជាចាបសោះ ហេតុម៉េចច្រៀង ពីរោះម៉្លេះ?

-វាត្រូវតែច្រៀងពីរោះអ៊ីចឹងហើយ ព្រោះក្នុងចិត្តវាគ្មានជាប់ជំពាក់អ្វីដូចបង។

-ជាប់ជំពាក់យ៉ាងម៉េច?

-វាគ្មានប្រពន្ធ គ្មានជំពាក់បំណុលគេ គ្មានខ្វល់រឿងអត់ការងារធ្វើ អត់ដែលតឹងទ្រូងដោយសារ ប្រពន្ធរំអុកទារខោអាវម៉ូដទាន់សម័យ…ដូច្នេះវាត្រូវតែច្រៀងពីរោះអញ្ចឹងហើយ ។

ស្មើភាពក្នុងលំហអាកាស

យានចម្លងឌីស្កូវើរី ចេញពីស្ថានីយអវកាសអន្តរជាតិអាល់ហ្វា កំពុងធ្វើដំណើរត្រឡប់មកផែនដីវិញ។ ក្នុងចំណោមអ្នកអវកាស ក្នុងយានចម្លងឌីស្កូវើរី មានម្នាក់ស្បែកខ្មៅ ។ យានកំពុងធ្វើដំណើរសុខៗ ស្រាប់តែតួយានផ្នែកខាងក្រៅធ្លុះមួយប្រហោង ។ ក្រោយពេលពិភាក្សាគ្នា និងពិនិត្យម៉ត់ចត់ឃើញ ថាទាល់តែមានម្នាក់លះបង់ជីវិតចេញទៅក្រៅធ្វើការជួសជុល បើមិនដូច្នេះទេយានទាំងមូលនឹងផ្ទុះ ឆេះខ្ទេចខ្ទី ។ ភ្លាមនោះប្រធានក្រុមបើកការប្រជុំ ហើយប្រកាស៖

-មិត្តទាំងឡាយ! ក្នុងចំណោមពួកយើង ត្រូវមានម្នាក់លះបង់ជីវិតដើម្បីសង្គ្រោះយានទាំងមូល ។ ក្នុងនាមជាប្រធាន, ខ្ញុំមិនអាចតម្រូវដោយចិត្តឯងថា អ្នកណាត្រូវធ្វើកិច្ចការនេះទេ ។

ប៉ុន្តែខ្ញុំមានវិធីមួយ គឺត្រួតពិនិត្យសមត្ថភាពយល់ដឹងអ្នកណាឆ្លើយមិនរួច គឺ អ្នកនោះមានកិត្តិយស បានស្លាប់ដើម្បីបុព្វហេតុស្រាវជ្រាវអវកាស ។

បន្ទាប់មកគាត់ចាប់ផ្តើមសួរអ្នកអវកាសៈ

-អាវុធដែលជនជាតិអាមេរិកប្រើប្រាស់វាយប្រហារទីក្រុងមួយរបស់ជប៉ុនកាលពីថ្ងៃ ទី៦ សីហា ឆ្នាំ១៩៤៥ មានឈ្មោះថាអាវុធអី ?

-បាទ!…បាទ! គ្រាប់បែកបរមាណូ!

-ត្រឹមត្រូវ! អាវុធនោះគឺគ្រាប់បែក បរមាណូ ។

រួចគាត់បែរសួរអ្នកអវកាសទីពីរៈ

-ចុះទីក្រុងដែលត្រូវទម្លាក់គ្រាប់បែកបរមាណូនោះឈ្មោះអី?

-បាទ! ឈ្មោះទីក្រុងហ៉ីរ៉ូស៊ីម៉ា!

-ត្រឹមត្រូវ!

បន្ទាប់មកគាត់ងាកយឺតៗទៅខាងអ្នកអវកាសស្បែកខ្មៅៈ

-ឥឡូវដល់វេនលោកម្តង ។ សូមលោករៀបរាប់ពីឈ្មោះ និងមុខរបររបស់អ្នករងគ្រោះទាំងអស់ពេល ត្រូវទម្លាក់គ្រាប់បែកបរមាណូនោះ?