08-03-31n_rainsy

គេមិនត្រូវចាប់លោកដាំ សិទ្ធ និពន្ធនាយកកាសែតមនសិការទេ គឺចាប់ខ្ញុំត្រឹមត្រូវជាងព្រោះនាយកកាសែត

នេះបានសរសេរតាមសម្តីរបស់ខ្ញុំជុំវិញរឿងថាលោកហោ ណាំហុងជាប់ពាក់ព័ន្ធក្នុងរបបខ្មែរក្រហម"។នេះជា

ប្រសាសន៍របស់លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងប្រាប់ក្រុមអ្នកកាសែតនៅក្នុងស្នាក់ការគណបក្ស

របស់លោក ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរយៈពេលជិត១ម៉ោងកាលពីម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១០ខែមិថុនាលោកសម

រង្ស៊ីបានស្នើសុំឱ្យសមត្ថកិច្ចចាប់ខ្លួនរូបលោកវិញជាថ្នូរនឹងការដោះលែងលោកដាំ សិទ្ធ នាយកកាសែតប្រឆាំង ដែលគាត់គ្មានកំហុស ។

លោកសម រង្ស៊ី និយាយថា ការចាប់ខ្លួនលោកដាំ សិទ្ធ វាជារឿងនយោបាយសុទ្ធសាធ ហើយអាចជះឥទ្ធិពល
ដល់ដំណើរការបោះឆ្នោត នៅពេលខាងមុខ ។
ខ្ញុំចាត់ទុកថានេះជាសង្គ្រាមនយោបាយឬទិញទឹកចិត្តមិនបាន ក៏ចាប់ខ្លួនតែម្តងក្នុងបំណងបំភិតបំភ័យគណ
បក្សសម រង្ស៊ីមុនពេលបោះឆ្នោត ។ លោកសម រង្ស៊ី និយាយថា លោកដាំ សិទ្ធគ្រាន់តែសរសេរ នៅក្នុង
កាសែតរបស់គាត់តាមអ្វី ដែលខ្ញុំបាននិយាយជុំវិញរឿងលោកហោ ណាំហុង ។ ដូច្នេះបើសិនជាគេចង់ចាប់
ខ្លួនមិនមែនចាប់លោកដាំ សិទ្ធទេគឺចាប់ខ្ញុំមុន ព្រោះខ្ញុំជាអ្នកនិយាយ ។ លោកសម រង្ស៊ី ក៏បញ្ជាក់ផងដែរថា
ខ្ញុំនិយាយរឿងលោកហោ ណាំហុង ភ្ជាប់ជាមួយរបបខ្មែរក្រហម គឺខ្ញុំគ្រាន់តែនិយាយតាមសម្តេចឪនរោត្តម
សីហនុតែប៉ុណ្ណោះ ។អ៊ីចឹងទេបើចង់ចាប់សម រង្ស៊ី ត្រូវចាប់សម្តេចឪមុន ។ ខ្ញុំចាត់ទុកថា ការចាប់ខ្លួនលោកដាំ

សិទ្ធ ជាទង្វើខុសច្បាប់ដែលគេចាប់ខ្លួនចំថ្ងៃអាទិត្យខុសការងាររដ្ឋបាល ។

លោកសមរង្ស៊ីបានបន្តទៀតថា លោកដាំ សិទ្ធជាមនុស្សតូចតាចមួយ គេគួរតែដោះលែងឱ្យបានឆាប់ព្រោះ
ឥឡូវមានប្រតិកម្មគ្រប់ជ្រុង ជុំវិញការចាប់ខ្លួននេះ។អ្នកសង្កេតការណ៍អន្តរជាតិដែលត្រៀមចូលមកសង្កេត
ការណ៍បោះឆ្នោតនៅកម្ពុជាពេលខាងមុខគេគ្រោងលុប ចោលដំណើរមកកម្ពុជាវិញ ដរាបណាមិនដោះលែង
នាយកកាសែតរូបនេះទេ ។ លោកសម រង្ស៊ី បានបង្ហាញឯកសារមួយចំនួនដែលថាលោកហោ ណាំហុង
ជាមេគុកបឹងត្របែកកាលពីរបបខ្មែរក្រហម ។ ក្នុងនោះផងដែរលោកសម រង្ស៊ី បានត្រៀមមេធាវី២រូបគឺលោក
មេធាវីជុង ជូងី និងលោកគង់ សំអុន ដើម្បីប្តឹងតបទៅលោកហោ ណាំហុងវិញ។

លោកសម រង្ស៊ី បានទាមទារឱ្យលោកអៀង សារី ធ្វើជាសាក្សីក្នុងរឿងប្តឹងលោកហោ ណាំហុងនេះ ។
ប៉ុន្តែជាបឋមលោកត្រូវប្តឹងទៅតុលាការក្រុងភ្នំពេញសិនដើម្បីពិនិត្យតាមនីតិវិធីតើតុលាការខ្មែរក្រហម
អនុញ្ញាតឱ្យអៀង សារីមកធ្វើជាសាក្សីដែរឬអត់។កន្លងមកលោកហោ ណាំហុងបានប្តឹងទៅតុលាការក្រុង
ភ្នំពេញរួចហើយស្នើសុំទៅសាលាក្តីខ្មែរក្រហមដើម្បីអនុញ្ញាតឱ្យកាំងហ្គេចអ៊ាវហៅឌុច

មកធ្វើជាសាក្សី ។ តែសំណើនេះត្រូវបានបដិសេដវិញដោយសាលាក្តីខ្មែរក្រហម ។

លោកសមរង្ស៊ីបានយោងឯកសាររបស់កាសែតរស្មីកម្ពុជាដែលបានសម្ភាសន៍ជាមួយលោកឧបនាយករដ្ឋម
ន្ត្រីហោណាំហុងធ្វើជាឯកសារចោទប្រកាន់លោកឧបនាយករដ្ឋមន្ត្រីថាមានភក្តីភាពជាមួយលោកអៀង សារី
ខ្លាំងណាស់កាលពីសម័យនោះ ។ លោកសមរង្ស៊ី ក៏បានបរិយាយថា កាលពីរបបកម្ពុជាប្រជាធិបតេយ្យ
លោកវ៉ាន់ ពីនីជាប្រធានគុកបឹងត្របែកហៅគុក "ក១៧" តែក្រោយមកវ៉ាន់ ពីនីឈប់ធ្វើប្រធានគឺលោកហោ
ណាំហុងឡើងជាប្រធានជំនួសប្រពន្ធរបស់គាត់ជាប្រធានក្រុមនារី និងកូនរបស់គាត់ជាប្រធានក្រុមកុមារ។
នេះជាការពន្យល់របស់លោកសម រង្ស៊ី ចំពោះឯកសារខ្លះៗដែលធ្វើជាអំណះអំណាងភ្ជាប់លោកហោ
ណាំហុងទៅនឹងរបបខ្មែរក្រហម។ លោកហោ ណាំហុងធ្លាប់បដិសេដរួចហើយថាកាលពីរបបកម្ពុជា
ប្រជាធិបតេយ្យលោកមិនបានធ្វើជាប្រធានគុកបឹងត្របែកទេតែលោក គឺជនរងគ្រោះមួយរូបដែរនៅក្នុងរបប
នោះ ។ រឿងចោទប្រកាន់បែបនេះលោកហោ ណាំហុង ធ្លាប់ប្តឹងឈ្នះសម្តេចឪ រួចហើយហេតុអី សម រង្ស៊ី
ចង់គាស់កកាយរឿងចាស់នេះមកនិយាយទៀត ។ រឿងលោកសម រង្ស៊ី លើកយកមកនិយាយតាមសម្តេចឪ
នៅពេលនេះវាខុសរួចជាស្រេចទៅហើយព្រោះតុលាការបានសំរេចក្តីរឿងនេះឱ្យលោកហោ ណាំហុង
ឈ្នះម្តងហើយ ។ នៅក្នុងសន្និសីទកាសែតនេះដែរលោកសម រង្ស៊ី បានសំដែងការព្រួយបារម្ភថារបបរាជា
និយមអាចត្រូវគេបំបាត់ចោល ។ ឥឡូវនេះមានអ្នកនយោបាយខ្លះយករាជានិយមទៅប្រទាញប្រទង់គ្នាអាច
នឹងធ្វើឱ្យមានវិបត្តិរដ្ឋធម្មនុញ្ញឬវិបត្តិរាជបល្ល័ង្គ ។ លោកសម រង្ស៊ី ចាត់ទុកថាអ្វីដែលគេធ្វើនៅពេលនេះគឺចង់
បំបាត់គណបក្សប្រឆាំងរួចហើយនិរទេសស្តេចចេញទៅក្រៅធ្វើឱ្យប្រទេសកម្ពុជាជាប្រទេសផ្តាច់ការ។