ម៉ោង៨កន្លះព្រឹកប្រពន្ធទូរស័ព្ទទៅប្តីកំពុងធ្វើការនៅក្រសួង៖

-ម៉ូតូធាក់មិនឆេះសោះ បងមកផ្ទះជួសជុលឱ្យខ្ញុំបន្តិចបានទេ ?

ប្តីក្តៅឆេវ៖

-អូនឯងគិតថាបងជាអ្នកណា ? បងមិនមែនជាងជួសជុលម៉ូតូទេ ។

មួយសន្ទុះប្រពន្ធទូរស័ព្ទទៅទៀត៖

-បងត្រឡប់មកផ្ទះមួយភ្លែតបានទេ ? វីដេអូផ្ទះយើងខូចហើយ ។

-អូនឯងគិតថា បងជាអ្នកណា ? បងមិនមែនជាងជួសជុលវីដេអូទេ ។

ថ្ងៃត្រង់ប្រពន្ធទូរស័ព្ទជាលើកទី៣ ម្តងនេះនាងរអ៊ូរទាំពីទ្វារបើកមិនបាន។ ទ្រាំលែងរួចប្តីស្រែកដូច គំហកៈ

-អូនឯងគិតថា បងជាអ្នកណា ? បងមិនមែនជាងឈើទេ ។

លុះល្ងាចឡើងប្តីត្រឡប់ពីធ្វើការវិញ ប្រពន្ធប្រាប់ថា បុរសម្នាក់នៅផ្ទះជិតខាងជួយជួសជុលឱ្យទាំង អស់

គេធ្វើឱ្យម៉ូតូឆេះល្អឡើងវិញ វីដេអូក៏ប្រើការបានដូចដើម ឯទ្វារក៏បើកបិទបានស្រួល លែង ពិបាកទៀត។
ឮដូច្នេះប្តីសួរ៖

-ជួសជុលរបស់ទាំងនោះរួច គេយកថ្លៃឈ្នួលប៉ុន្មាន ?

-គាត់អត់យកថ្លៃឈ្នួលទេ តែគាត់ដាក់លក្ខខណ្ឌពីរ គឺធ្វើម្ហូបឱ្យគាត់ក្លែមមួយពេល ឬឡើងគ្រែជាមួយ គាត់ម្តង ។

-ចុះអូនធ្វើម្ហូបអីឱ្យគាត់ក្លែមស្រា ?

-ស្អី? បងស្មានថាខ្ញុំជាអ្នកណា ? ខ្ញុំមិនមែនចុងភៅទេ ។

-អ៊ីចឹងអូន…

-អើ, ត្រូវតែអ៊ីចឹង។ គាត់សកម្មជាងបងឯងឆ្ងាយណាស់, ជួយជួសជុលបីមុខ សុំតែម្តងប៉ុណ្ណោះ។
ចំណែកបងឯងប៉ុន្មានឆ្នាំនេះ រាប់ទៅមើលប៉ុន្មានដងហើយ តែជួសជុលសូម្បីមួយមុខក៏មិនព្រមដែរ ។