ភ្នាក់ងារប៉ូលិសពីររូបពេលល្បាតតាមផ្លូវ ឃើញរថយន្តតូចមួយគ្រឿងចតខុសគោលការណ៍ កំណត់ តែត្រង់ផ្លិតកៀសទឹកភ្លៀងរបស់រថយន្តនោះមានក្រដាសមួយសន្លឹក សរសេរអក្សរ ច្បាស់ៗ “សុំទោស! រថយន្តខូច កំពុងតាមហៅមិត្តភក្តិមកជួយរុញ” ។ បីម៉ោងក្រោយ ប៉ូលិសទាំងពីររូបឃើញរថយន្តនៅចតផ្លូវនោះទៀត តែរំកិលទៅមុខប្រហែល១០០ម៉ែត្រ។ ម្តងនេះក្រដាសត្រង់ផ្លិតកៀសទឹកភ្លៀងសរសេរថា “សុំទោស ! រថយន្តរុញរួចហើយ តែវា មិនព្រមឆេះសោះ កំពុងតាមរកជាងមកជួសជុល” ។ ល្ងាចឡើង ប៉ូលិសទាំងពីររូបត្រឡប់ មកវិញ ឃើញរថយន្តនៅចតកន្លែងដដែល តែក្រដាសភ្ជាប់ត្រង់ផ្លិតកៀសទឹកភ្លៀងសរសេរ ថា “រថយន្ត ត្រូវការលក់តម្លៃសមរម្យ” ។