កាកីស្រីល្អចរសាវា

ទទួលទោសាលែងនិយាយ

 

បណ្តែតលែងចោលលើពោងពាយ

សាគរទូលាយយ៉ាងវេទនា

ជិនវង្សពង្សស្តេចត្រេចតាមចង់

ស្រីប្រាំពីរអង្គជាជាយា

 

អាចនៅគ្រងរាជ្យយ៉ាងហ៉ឺហា

ទទួលសក្តាគ្មានទុក្ខទោស

នេះព្រោះហេតុអ្វី ឱកូនអើយ

មួយគឺភេទហើយ ស្រីនិងប្រុស

 

សង្គមថ្កោលស្រីដាក់ទុក្ខទោស

រួចលើកកំហុសប្រុសផុតពៃរ៍

មួយគឺអំណាចអមយសសក្តិ

ទ្រព្យាមាសប្រាក់ជាលាភជ័យ

 

អាចស្រោបមនុស្សបានភ្លឺផ្លេកក្រៃ

បាំងអស់ទោសពៃរ៍ភាពឧក្រិដ្ឋ

សង្គមយើងចរតាមទឹកហូរ

ជួននាចជួនជោរមិនឡើយគិត

 

ភ្លេចប្រើសតិប្រាជ្ញាពិត

ដាក់ទោសកំរិតឧក្រិដ្ឋជន

 

អ្នកស្រី កែវ ច័ន្ទបូរណ៍