សូមស្វាគមន៍ប្រិយមិត្តទាំងអស់ដែលចូលមកទស្សនាប្លកខ្ញុំ
ខ្មែររុងរឿង

Welcome to my Blog

Google
 
-:-កំណាព្យ-:-April 22, 2008 10:37 am

ជាតិជាស្ត្រីន័យជាខ្មែរ

ខឹតខំសាងតែអំពើល្អ

 

រស់នៅស្រុកគេចិត្តស្មោះស

រស់ទាំងត្រដរនាមស្រីខ្មែរ

ខំរស់ដើម្បីន័យជីវិត

តែតាមការពិតនឹកពុកម៉ែ

 

សន្សំជីវិតរាល់ឆ្នាំខែ

នឹកឃើញស្រុកខ្មែរកាលខ្ញុំឃ្លាត

ខ្ញុំឈ្មោះម៌ាគាជាស្ត្រី

គំនិតមិនខ្លីស្គាល់មិត្តញាតិ

 

ឥឡូវព្រាត់ហើយចិត្តគ្រោតគ្រាត

តែស្មោះគ្រប់ជាតិលុះអវសាន្ត

រស់នៅស្រុកគេជាការពិត

កំដរជីវិតគិតប្រមាណ

 

ខ្ញុំនៅតែនឹកដល់សន្តាន

ខ្ញុំឃ្លាតតែប្រាណរំខានចិត្ត

ស្មានតែស្រុកគេជាស្ថានសួគ៌

នេះខ្ញុំមិនគួរប្តូរជីវិត

 

តែណ្ហើយនេះហើយជាការពិត

បាត់បង់ញាតិមិត្តសង្ឃឹមអី?

ជាស្រីកំព្រាដូចរូបខ្ញុំ

យប់ឡើងស្រែកយំគ្មានសាក្សី

 

រស់នៅគ្រាន់តែកំដរដី

ចិត្តដូចសេដ្ឋីនាមស្រីខ្មែរ

 

ដោយណុប ច័ន្ទតារា

-:-កំណាព្យ-:-April 21, 2008 10:00 am

សង្គមរុងរឿងអភិវឌ្ឍន៍

អ្នកស្រែលែងភ្លាត់ចាំទឹកភ្លៀង

 

ធ្វើស្រែកកើនកើបផលស្បៀង

ត្បិតទៀងពឹងទឹកបឹងប្រឡាយ

បែបថ្មីជីកអូរបង្ហូរទឹក

ធ្វើស្រែប្រញឹកគ្រប់ៗកាយ

 

ទោះប្រាំងវស្សាមិនឈប់ឡើយ

ស្រូវធ្ងន់ស្រាលហើយដំណាំផង    ​​​​​​​​​​​

មិនថារដូវផ្លាស់យ៉ាងណា

វាលស្រែចំការនៅបៃតង

 

អស់ស្រូវដំណាំលាស់បំព្រង

ផលិតផលេហោងច្រើនបរិមាណ

ដូចក្មេងលែងចាំពុកម៉ែដេញ

គ្រូអោយទន្ទេញអស់លក្ខណ៍ឋាន

 

ព្យាយាមខ្លួនឯងយ៉ាងថ្កើងថ្កាន

វិជ្ជាគង់បានដល់សម្រេច

ដូចក្រងើបប្រឹងមិនពឹងព្រះ

ដៃទ្វេបម្រះស៊ូប្តូរផ្តាច់

 

ធ្វើការប្រញឹកទោះច្រើនតិច

គង់ជួបសម្រេចជ័យរមនា

 

អ្នកស្រី កែវ ច័ន្ទបូរណ៍

-:-ព័ត៌មានថ្មីៗ-:-April 20, 2008 12:41 am

PHNOM PENH, Cambodia (AP) — An attacker hurled a hand grenade into a crowd of people dancing at a Buddhist temple to celebrate Cambodia’s traditional New Year, killing one villager and wounding 25 others, police said Thursday.

The attack, which killed a 21-year-old man, occurred Wednesday evening about 30 miles north of Siem Reap in western Cambodia, said Ou Em, the provincial police chief.

Many villagers had gathered at the temple for dancing to mark the last day of the traditional New Year holiday, police said.

"First, I thought it was a firecracker that exploded until I saw people with blood on them," said Bou Nimol, a 17-year-old girl who witnessed the attack. "I just ran straight home after that."

Police said they were investigating the attack but had no immediate suspects.

Siem Reap, about 140 miles northwest of the capital, Phnom Penh, is the site of the famed Angkor temples.

“ថយក្រោយ​”»ទៅមុខ

សូមអរគុណប្រិយមិត្តទាំងអស់ដែលបានចូលមកទស្សនាប្លកខ្ញុំ...ហើយប្រិយមិត្តអាចបញ្ចេញមតិយោបល់ផ្សេង ៗ អំពីប្លកនេះថាប្រិយមិត្តចង់ឱ្យរូបខ្ញុំធ្វើអី្វខ្លះ...ប្រសិនបើប្រិយមិត្តចង់ទាក់ទងខ្ញុំសូមអញ្ជើញ​»»ផ្ញើអ៊ីម៉ែលមកខ្ញុំ...។