សូមស្វាគមន៍ប្រិយមិត្តទាំងអស់ដែលចូលមកទស្សនាប្លកខ្ញុំ
ខ្មែររុងរឿង

Welcome to my Blog

Google
 
-:-ព័ត៌មានថ្មីៗ-:-March 31, 2008 3:06 am

ខួបគប់គ្រាប់បែកដៃមុខរដ្ឋសភាកាលពី១១ឆ្នាំមុន
លោកសម រង្ស៊ី ឃាតកនឹងត្រូវចាប់ខ្លួននៅឆ្នាំ២០០៩

រាជធានីភ្នំពេញ៖ លោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី បានថ្លែងថា នៅឆ្នាំ២០០៩
ខាងមុខនេះ លោកសង្ឃឹមថា ឃាតកដែលបានគប់គ្រាប់បែកមកលើក្រុមអ្នកតវ៉ាកាលពី
ថ្ងៃទី៣០ មីនា ១៩៩៧ ដែល ដឹកនាំដោយរូបលោកនោះនឹងត្រូវចាប់ខ្លួន ព្រោះអស់រយៈ
ពេល១១ឆ្នាំកន្លងមកហើយ សមត្ថកិច្ចចាប់ខ្លួន ឃាតកមិនបានសោះ ។ លោកសម រង្ស៊ី
បានថ្លែងបែបនេះដោយសង្ឃឹមទៅលើប៉ូលិសស៊ើបអង្កេត អាមេរិក (FBI)

ព្រឹត្តិការណ៍គប់គ្រាប់បែកទៅលើក្រុមអ្នកតវ៉ានៅខាងមុខមន្ទីររដ្ឋសភាចាស់ ធ្វើឱ្យមនុស្ស
ចំនួន១៦នាក់ បានស្លាប់ និងជាង១០០នាក់បានរងរបួសធ្ងន់ធ្ងរ ក្នុងនោះមានជនជាតិ
អាមេរិកម្នាក់ផងដែរ ។ បន្ទាប់ពី ការគប់គ្រាប់បែកមក ក្រុមភ្នាក់ងារ FBI បានធ្វើការ
ស្រាវជ្រាវជាបន្ទាន់ ហើយការសន្និដ្ឋានបានធ្វើឡើង ជាបន្តបន្ទាប់ ដោយពេលនោះគណ
បក្សប្រឆាំងបានរិះគន់ និងសង្ស័យទៅលើរដ្ឋាភិបាល ហើយរដ្ឋា ភិបាលបានបដិសេធជុំ
វិញបញ្ហានេះថា វាមិនពិតទេ ។     លោកសម រង្ស៊ី ដែលបានចូលរួមក្នុងខួបគំរប់ឆ្នាំទី១១
 បានថ្លែងថា ឆ្នាំនេះជាឆ្នាំចុងក្រោយ ព្រោះ អស់រយៈពេល១១ឆ្នាំហើយ តែនៅឆ្នាំ២០០៩
ខាងមុខ ឃាតកនឹងត្រូវចាប់ខ្លួនយកទៅផ្តន្ទាទោស តាមច្បាប់។ លោកបន្ថែមថា ការ
រំលឹកខួបដល់អ្នកស្លាប់ ដោយព្រឹត្តិការណ៍ដ៏ឃោរឃៅនេះនឹងប្រព្រឹត្ត ទៅរៀងរាល់ឆ្នាំនៅ
ថ្ងៃទី៣០ មីនា តែឆ្នាំ២០០៩ ការប្រារឰនឹងប្រែប្រួលខុសពីពេលកន្លងទៅ ។

លោកសម រង្ស៊ី បានអះអាងថា ភ្នាក់ងារស៊ើបអង្កេតសម្ព័ន្ធអាមេរិក (FBI) មានភស្តុតាង
គ្រប់គ្រាន់ អស់ហើយ ដោយបានសរសេរនៅក្នុងរបាយការណ៍របស់គេរួចរាល់ហើយ
ហើយរបាយការណ៍នោះក៏ត្រូវ បានមនុស្សឯករាជ្យ៣នាក់បានឃើញរួចហើយដែរ។
លោកបន្ថែមថា គេរង់ចាំលោកប្រធានាធិបតី អាមេរិកថ្មី ជាប់ជាប្រធានាធិបតីនៅចុងឆ្នាំ
២០០៨នេះ ដូច្នេះគាត់នឹងបញ្ជាឱ្យ (FBI) បញ្ចោញ របាយការណ៍នេះ ។

គណបក្សសម រង្ស៊ី បានឱ្យដឹងថា កាលពី១១ឆ្នាំមុន នៅថ្ងៃទី៣០ មីនា ក្រុមបាតុករ
ប្រមាណ២០០នាក់ បានចូលរួមក្នុងបាតុកម្ម ដឹកនាំដោយលោកសម រង្ស៊ី ដើម្បីទាមទារ
ឱ្យមានការកែប្រែប្រព័ន្ធតុលាការ នៅកម្ពុជា។ នៅពេលធ្វើបាតុកម្មតវ៉ានោះ មនុស្ស១៦
នាក់បានស្លាប់ និង១៥០នាក់រងរបួសធ្ងន់ធ្ងរ ដោយសារការគប់គ្រាប់បែកពីជនអនាមិក

តែការចាប់ខ្លួនជនដៃដល់នៅមិនទាន់បាន ចាប់នៅឡើយ ។

ស្របពេលជាមួយគ្នានេះផងដែរ គណបក្សនរោត្តម រណឫទ្ធិ បានចេញសេចក្តីថ្លែង
ការណ៍ថា គណបក្ស សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ជនរងគ្រោះ និងសូម
ថ្កោលទោសចំពោះជនល្មើស អ្នកបញ្ជា និងអ្នកនៅពីក្រោយខ្នងនៃព្រឹត្តិការណ៍គប់
គ្រាប់បែកនេះ ។ លោកជា មុន្នី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា
 និងជាប្អូនប្រុសរបស់សពលោកជា វិជ្ជា បានថ្លែងថា សហជីពសូមអំពាវនាវ ឱ្យរដ្ឋា
ភិបាលស្វែងរកមុខឃាតកនិងចាប់មកផ្តន្ទាទោសតាមច្បាប់។ លោកបន្តថា យើងមិនភ្លេច
នូវវីរភាព របស់កម្មករដែលបានស្លាប់ទេ យើងតែងតែចូលរួមរំលឹកអំពីព្រឹត្តិការណ៍សា
ហាវព្រៃផ្សៃនេះជានិច្ច  លោកខៀវ សុភ័គ មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចសុំ
ការពន្យល់បានទេ កាលពីថ្ងៃអាទិត្យ ប៉ុន្តែលោកខៀវ កាញារីទ្ធ បានថ្លែងថា រដ្ឋាភិបាល
នៅតែបន្តរកឃាតក តែសូមឱ្យលោកសម រង្ស៊ី បញ្ជាក់ឱ្យបានច្បាស់ ព្រោះបញ្ហានោះជន
សង្ស័យទាក់ទងនឹងអង្គរក្សរបស់លោកសម រង្ស៊ីផ្ទាល់ និង ម្នាក់ ទៀតឈ្មោះប្រេស៊ីល ជា
អង្គរក្សសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ និងម្នាក់ទៀតមិនស្គាល់ឈ្មោះឮថា ធ្លាក់បាក់.
កស្លាប់ តែលោក សម រង្ស៊ី មិនព្រមបញ្ជាក់អំពីសំបុត្រពេទ្យនោះទេ ។

លោកខៀវ កាញារីទ្ធ បន្ថែមថា លោក សម រង្ស៊ី មិនព្រមបង្ហាញភស្តុតាងច្បាស់លាស់ទេ
 ហើយ យើងចង់ឱ្យគាត់បញ្ជាក់ពីបញ្ហានេះ។ លោកបន្តថា តាមរូបគំនូរនោះ ម្នាក់ដែល
លោកសម រង្ស៊ី អះអាងថា មានអង្គរក្សគាត់ម្នាក់បានស្លាប់ដោយធ្លាក់ពីលើរថយន្តបាក់.
ក តែគ្មានការបង្ហាញសំបុត្រពេទ្យ ត្រឹមត្រូវមកអាជ្ញាធរទេ ។

-:-កំណាព្យ-:-March 30, 2008 9:08 am

ពុកអើយសូមលោកកុំតូចចិត្ត

ទោះយើងក្រពិតមិនជាថ្វី

 

លោកមានគុណណាស់លើសអ្វីៗ

នាមកូនប្រុសស្រីមិនប្រកាន់

ពុកអើយវាសនាបានកំណត់

ប្រៃល្វីងជូរចត់ឥតក្របខ័ណ្ឌ

 

អ្នកខ្លះគេមានព្រោះត្រូវប៉ាន

ដីគ្រប់ខេត្តខណ្ឌឡើងតម្លៃ

ពុកអើយអ្នកខ្លះលួចកិបកេង

គ្មានគិតគេឯងទេម្ចាស់ថ្លៃ

 

អោយតែបានលុយឥតសំចៃ

គេអស់ជើងដៃខ្លួនរកស្រួល

ពុកអើយកូនដឹងលោកចង់បាន

ឱ្យបុត្រគ្រប់ប្រាណមានទំនួល

 

ដឹងខុសដឹងត្រូវឥតប្រែប្រួល

រស់នៅស្រួលបួលក្នុងសង្គម

ពុកអើយម៉ូតូវីឡាឡាន

មិនអាចប្រៀបបានទ្រព្យឧត្តម

 

មានតែវិជ្ជាសែនសក្តិសម

 

ពុកផ្តល់ឱ្យខ្ញុំថេរយូរលង់

 

 

ដោយ អ៊ឹង ចំរើន

អតីតសិស្សវិទ្យាល័យក្រឡាញ់  និងជាសិស្សភាសាអង គ្លេ់សវិទ្យាស្ថានអន្តរទ្វីប

-:-កំណាព្យ-:-March 29, 2008 11:26 am

មនុស្សយើងមិនមានអីទីពឹង

ដើម្បីលំនឹងក្នុងជីវិត

 

កុឡាបប៉ៃលិនមានចៅចិត្រ

តស៊ូស្វាញស្វិតឥតរុញរា

ខ្លួនទីពឹងខ្លួនទើបចំរើន

ចំណេះយើងកើនច្រើនគ្រប់គ្នា

 

ព្រោះយើងខឹតខំគ្រប់វេលា

លំបាកវេទនាត្រូវពិសោធ

រីការពិសោធន៍ជាចំណេះ

ផ្តល់នូវតម្រេះចាក់ជាប់ដោត

 

ដក់នៅក្នុងខ្លួនមិនពិរោធ

អារម្មណ៍គួរផ្តោតនឹងតស៊ូ

រីព្រះជាតកតួអង្គស្រាប់

យើងគួរត្រងត្រាប់ជាគំរូ

 

បើមុននឹងស្លាប់ត្រូវគិតគូរ

ព្រះអង្គផ្តាច់ប្តូរលុះមរណា

បើយើងទាំងអស់ពឹងលើខ្លួន

គិតគូរមាំមួនក្នុងអាត្មា

 

តស៊ូជានិច្ចចិត្តខ្លាំងក្លា

សេចក្តីភ្លឺថ្លាគង់តែមាន

 

ណុប ច័ន្ទតារា

 

 

 

»ទៅមុខ

សូមអរគុណប្រិយមិត្តទាំងអស់ដែលបានចូលមកទស្សនាប្លកខ្ញុំ...ហើយប្រិយមិត្តអាចបញ្ចេញមតិយោបល់ផ្សេង ៗ អំពីប្លកនេះថាប្រិយមិត្តចង់ឱ្យរូបខ្ញុំធ្វើអី្វខ្លះ...ប្រសិនបើប្រិយមិត្តចង់ទាក់ទងខ្ញុំសូមអញ្ជើញ​»»ផ្ញើអ៊ីម៉ែលមកខ្ញុំ...។